រដ្ឋមន្រ្តី ជា វ៉ាន់ដេត បើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មាន ល្បឿនលឿនអាស៉ី-ប៉ាស៉ីហ្វិក និងត្រួតពិនិត្យថ្នាក់តំបន់នៃកិច្ចប្រជុំកំពូលពិភពលោក

04-12-2025 14:22

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៉ី-ប៉ាស៉ីហ្វិក និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មាន។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានសហការរៀបចំឡើងដោយ ក.ប.ទ. និង UN-ESCAP ព្រមទាំងមានវត្តមាន លោក អាហ្សាម៉ាត់ ហ្សាម៉ាងហ្គូឡូវ (Azamat Zhamangulov) រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា នៃសាធារណរដ្ឋ គីកៀរស្ថាន លោក ដេវីដ ឡូប៉េស អាល់មីរល ជូន័រ អនុរដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន លោកស្រី ធាហ្សាណា បូណាប៉ាឆេ (Tiazana Bonapace) ប្រធាននាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយនៃ UN-ESCAP និងប្រតិភូជាន់ខ្ពស់ពីតំណាងរដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ នៃ ក.ប.ទ. ប្រមាណ ៨០រូប នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ៕