* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ ជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់ ធ្វើជាគំរូក្នុងការចាប់ផ្តើមចាក់ពង្រីកតួផ្លូវ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន

04-12-2025 14:46

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រហូតដល់វត្តហ្លួង សង្កាត់លលកស ដើម្បីធ្វើជាគំរូមុនគេ ក្នុងការចាប់ផ្តើមចាក់ពង្រីកតួផ្លូវ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន។

ថ្លែងក្នុងឱកាសចុះពិនិត្យ និងដឹកនាំបញ្ជាដោយផ្ទាល់ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដើម្បីអនុវត្តកិច្ចការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថានឱ្យមានប្រសិទ្ធភាព លោកបានជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នៃឃុំស្នាមព្រះ រហូតដល់វត្តហ្លួង សង្កាត់លលកស ដើម្បីចាប់ផ្តើមធ្វើជាគំរូនាំមុខគេ មុននឹងបន្តតាមបណ្តាមូលដ្ឋានអាទិភាពមួយចំនួនទៀត ក្នុងខេត្តពោធិ៍សាត់។

លោកបន្តថា កំណាត់ផ្លូវជាតិលេខ៥៥ ដែលលោកបានកំណត់ធ្វើអភិវឌ្ឍន៍នោះ មានប្រវែង៦គីឡូម៉ែត្រ ដោយ៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិស្នាមព្រះ ស្រុកបាកាន និង៣គីឡូម៉ែត្រទៀត ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់។ ជំហានដំបូង លោកបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ជូនដល់ប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប មុននឹងឈានដល់ដំណាក់កាលរុះរើកាត់សំយ៉ាបតូប និងឃឿនផ្ទះ ដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈ ព្រមទាំងបន្តចាក់ដី កិនពង្រីកតួផ្លូវ និងឈានដល់ការដាំផ្កា ឬឈើលម្អ ដ៏ស្រស់ស្អាត។

លោក ខូយ រីដា បានបន្ថែមថា ពិតណាស់ការអភិវឌ្ឍន៍តែងតែប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ ជាក់ជាពុំខាន ក៏ប៉ុន្តែដើម្បីជាផលប្រយោជន៍រួម ពួកគាត់ក៏រីករាយនឹងទទួលយកការពង្រីកផ្លូវ ដើម្បីលើកកម្ពស់សោភណ្ឌភាពមូលដ្ឋាន និងជាយុទ្ធសាស្ត្រទាក់ទាញអារម្មណ៍អ្នកដំណើរ និងទេសចរ ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកបានណែនាំ និងចង្អុលបង្ហាញ ដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ទូទាំងខេត្ត ត្រូវមានភាពឆ្លាតវាងវៃ មានគំនិតឆ្នៃប្រឌិតខ្ពស់ កុំរងចាំតែគម្រោងធ្លាក់ពីលើមេឃ និងត្រូវបន្តចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមការទុកដាក់សំរាមឱ្យបានល្អ ដែលជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់បុគ្គលគ្រប់រូប និងសហគមន៍ទាំងមូល ដើម្បីធានាបាននូវបរិស្ថានស្អាត អនាម័យល្អ និងសុខភាពសាធារណៈ។

លោកបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ខាងមុខ ខេត្តពោធិ៍សាត់ នឹងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ។ ក្នុងន័យនេះ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ឱ្យបានស្អាតទាំងអស់គ្នា ហើយរដ្ឋបាលខេត្តក៏បាននឹងកំពុងដាក់ពង្រាយអំពូលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ ប្រភទLED តាមដងផ្លូវជាតិលេខ៥ ដើម្បីជាមុខមាត់ និងជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តពោធិ៍សាត់របស់យើង៕