* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រៃវែង អំពាវនាវពលរដ្ឋឈប់បោះសំរាមចោលតាមដងផ្លូវ និងងាកមកសាមគ្គីគ្នាសម្អាតបរិស្ថាន ថែរក្សាបរិស្ថានទាំងអស់គ្នា

04-12-2025 15:06

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឲ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បៃតង និងគ្មានសំរាមនៅតាមទីសាធារណៈ ស្របតាមពាក្យស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»។

ការអំពាវនាវរបស់លោក សួន សុម៉ាលីន បែបនេះបានធ្វើឡើង ខណៈដែលលោកបានអញ្ជើញចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដោយចាប់ផ្ដើមពីសាលាស្រុកពារាំង ទៅចំណុចស្ពានស្នាយពល ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាន ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋដែលរស់នៅស្រុកពារាំង និងស្រុកដទៃទៀតក្នុងខេត្តព្រៃវែង បានយល់ដឹងអំពីបញ្ហាអនាម័យបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍ ធ្វើយ៉ាងណាដើម្បីឲ្យខេត្តព្រៃវែង ក្លាយជាខេត្តដែលមិនមានសំរាម ជាខេត្តមានសោភ័ណភាពអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍ នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់ៗគ្នា។

សូមបញ្ជាក់ថា យុទ្ធនាការនេះមានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញស្រុក កងកម្លាំងទាំងបីថា្នក់ស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន នាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ យុវជនកាកបាទក្រហមកម្ពុជាស្រុក សិស្សានុសិស្ស និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២,៥០១នាក់៕