កិច្ចសម្ភាសន៍៖ កិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងសហជីព ក្នុងការស្វែងរកឱកាសការងារជូនពលករត្រឡប់ពីប្រទេសថៃ (Video inside)
04-12-2025 15:10
(ភ្នំពេញ)៖ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារជាតិបន្តទៀតនៅខេត្តសៀមរាប ក្រោយពីបញ្ចប់ការរៀបចំនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ បានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការជួយដល់ពលករខ្មែរ តាំងពីច្រកព្រំដែនរហូតដល់ទទួលបានការងារធ្វើ។ ការងារនៅមានជាង ៨៦០០០កន្លែងទូទាំងប្រទេស កំពុងតែទន្ទឹមរង់ចាំពលករខ្មែរ ដើម្បីបំពេញនូវកម្លាំងពលកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ការធានាពីរបបសន្ដិសុខសង្គម តាមរយៈការផ្ដល់ប័ណ្ណ បសស រួមជាមួយប្រាក់សោធន៍ដល់ពលករ មិនអាចមាននៅទីណាផ្សេងក្រៅប្រទេសកម្ពុជានោះឡើង។ ទោះបីយ៉ាងនេះក្ដី ក៏ពលករខ្មែរមួយចំនួនតូច នៅតែហ៊ានក្នុងការលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដែលអាចនឹងប្រឈមនូវហានិភ័យយ៉ាងណាក្ដី?
តើការរៀបចំពិព័រណ៍នេះ មានប្រសិទ្ធភាពកម្រិតណាជួយដល់ពលករខ្មែរ ដែលវិលពីប្រទេសថៃមកកាន់កម្ពុជា? តើយន្តការដែលក្រសួងរៀបចំកន្លងមកនេះ តំណាងសហជីពមើលឃើញយ៉ាងណាដែរ? ហេតុអ្វីបានជាពលករខ្មែរមួយចំនួនតូច នៅតែលួចត្រឡប់ទៅប្រទេសថៃវិញ នៅពេលដែលកម្ពុជាមានការងារគ្រប់គ្រាន់ រួមជាមួយអត្ថប្រយោជន៍សន្ធឹកសន្ធាប់?
អង្គភាពព័ត៌មាន Fresh News នឹងមានកិច្ចសម្ភាសន៍ពិសេសជាមួយ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក សំ សឿន តំណាងសហជីព ស្ដីពីកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងសហជីព ក្នុងការស្វែងរកឱកាសការងារជូនពលករត្រឡប់ពីប្រទេសថៃ៕
សូមទស្សនាកិច្ចសម្ភាសទាំងស្រុងដូចតទៅ៖




















