បុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសជូនវិញ្ញាណក្ខន្ធលោកស្រី ខៀវ រ៉ាវី កូនស្រីបង្កើតឯកឧត្តម មុត ខៀវ (Video inside)
04-12-2025 15:37
(ភ្នំពេញ)៖ ឯកឧត្តម មុត ខៀវ និងលោកជំទាវ អឿន សារ៉ន ព្រមទាំងបងប្អូនទាំងអស់គ្នា បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធ ធ្វើបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ធិសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោកស្រី ខៀវ រ៉ាវី ត្រូវជាកូនបង្កើត បានទទួលមរណភាពនៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ២២៖៣៨នាទី ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ។
បុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ រៀបចំធ្វើនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ទៅ០៥ និងទី០៦ធ្នូ ឆ្នាំ២០២៥ ស្ថិតនៅគេហដ្ឋានលេខ៥១ វិថីកែវជា (១៨៤) ភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ ឯកឧត្តម មុត ខៀវ និងលោកជំទាវ អឿន សារ៉ន ព្រមទាំងបងប្អូនទាំងអស់គ្នាសូមនិមន្ត និងគោរពអញ្ជើញសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ បងប្អូនជិតឆ្ងាយទាំងអស់ចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីបុណ្យនេះ និងអនុមោទនាទទួលយកផល្លានិសង្ឃ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
លិខិតអញ្ជើញនិងព័ត៌មានលំអិតមានភ្ជាប់មកជាមួយដូចខាងក្រោមនេះ៖






