រដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលពិភាក្សាការងារជាមួយ ប្រធានទីភ្នាក់ងារជាតិសម្រាប់សេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាហ្សាបៃហ្សង់
04-12-2025 15:51
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលពិភាក្សាការងារជាមួយលោក អ៊ុលវី មេឌីយ៉េវ ( Ulvi Mehdiyev) ប្រធានទីភ្នាក់ងារជាតិសម្រាប់សេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាហ្សាបៃហ្សង់ នៅទីស្តីការ ក.ប.ទ. ក្នុងអំឡុងពេលលោកអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៉ី-ប៉ាស៉ីហ្វិក និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មាន ដែលបានសហការរៀបចំឡើងដោយ ក.ប.ទ. និង UN-ESCAP៕









