* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋ១៩គ្រួសារ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំ ខណៈពលរដ្ឋផ្សេងទៀត ស្នើសុំបោះបង្គោលព្រំរវាងដីអាស្រ័យផលរបស់ពួកគាត់ និងដីរបស់រដ្ឋ

04-12-2025 16:05

(កំពង់ឆ្នាំង)៖ ពលរដ្ឋ១៩គ្រួសាររស់នៅក្នុងឃុំត្រង៉ិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ បានអង្វរដោយទទូចស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿននៃការដោះស្រាយជូនពួកគាត់ឲ្យបានឆាប់ រហ័ស ដើម្បីបានដីយកមកបង្កបង្កើនផលវិញបន្ទាប់ពីត្រូវខកខានក្នុងការអាស្រ័ផលអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ប្រជាពលរដ្ឋទាំង១៩គ្រួសារ បានឲ្យដឹងថា ដីទំនាស់ខាងលើនេះ ពួកគាត់ធ្លាប់បានអាស្រ័យផលជាយូរឆ្នាំមកហើយ ដោយអ្នកខ្លះមានទាំងលិខិតកាន់កាប់ទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ និងភូមិបាលស្រុកទៀតផង។ តែក្រោយមក ដីមួយចំនួនត្រូវបានមន្ត្រីបរិស្ថានអះអាងថា ជាដីគ្រប់គ្រងដោយមន្ត្រីឧទ្យានុរៈ (មន្ត្រីបរិស្ថាន) និងបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលជាបន្តផងដែរ។

បន្ទាប់ពីមានការហាមឃាត់ពីមន្ត្រីបរិស្ថាន ពួកគាត់ចំនួន៣៣គ្រួសារ តំណាងឲ្យ៤៧គ្រួសារ រស់នៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង បានដាក់សំណើសុំកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

ដោយយោងចំណាររបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨, នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារ នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះអង្កេតស្រាវជ្រាវករណីសំណើរបស់ប្រជាពលរដ្ឋខាងលើនេះ។

បន្ទាប់មកក៏បានប្រគល់ដីទំហំ ៥១.៤០៦៥ហិកតា ទៅឱ្យប្រជាពលរដ្ឋចំនួន៤៧គ្រួសារ រស់នៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គ្រប់គ្រង និងអាស្រ័យផល ដែលដីនោះមិនស្ថិតក្នុងអនុក្រិត្យលេ ខ២០០ អ.ន.ក្រ.បកចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស» និងមិនស្ថិតក្នុងផែនទីដីសហគមន៍ព្រៃឈើឧបសម្ព័ន្ធ នៃប្រកាសលេខ ៤៨៥ប្រក.កសក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។

ប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា ចាប់តាំងពីក្រសួង បានប្រគល់ដីទំហំជាង៥១ហិកតានោះមកជូនប្រជាពលរដ្ឋ៤៧គ្រួសារ រស់នៅក្នុងភូមិត្រងិល ឃុំត្រងិល គ្រប់គ្រង និងអាស្រ័យផល ដីនោះមួយចំនួនត្រូវ បានមន្ត្រីបរិស្ថាននៅតែអះអាងថា ជាដីគ្រប់គ្រងដោយបរិស្ថាន ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋអាស្រ័យផល បើទោះជាដីរបស់ប្រជាពលរដ្ឋខ្លះ ត្រូវបានមន្ត្រីសុរិយោដីវាស់វែងជាលក្ខណៈប្រព័ន្ធរួចហើយក៏ដោយ ដែលកត្តានេះធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការចូលអាស្រ័យផល។

កន្លងមកប្រជាពលរដ្ឋ បានដាក់សំណើទៅក្រសួងរៀបចំដែនដី និងអភិបាលខេត្តកំពង់ឆ្នាំង ស្នើសុំឱ្យមានការបោះបង្គោលព្រំដី និងលើកផ្លាកប៉ាណូបញ្ជាក់ឲ្យច្បាស់អំពីដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងដីគ្រប់គ្រងដោយបរិស្ថា ន តែមិនត្រូវបានអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញអនុវត្តនោះឡើយ បើទោះជាមានចំណារជាច្រើនលើកច្រើនសាររបស់ក្រសួងរៀបចំដែនដី និងចំណាររបស់លោកអភិបាលខេត្ត ឲ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះបោះបង្គោល និងលើកផ្លាកប៉ាណូសម្គាល់ព្រំដីរបស់រដ្ឋ និងដីអាស្រ័យផលរបស់ពលរដ្ឋតាមសំណើរបស់ប្រជាពលរដ្ឋក៏ដោយ ដែលធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកមកដល់ពេលបច្ចុប្បន្ន។

ដោយឡែកប្រជាពលរដ្ឋក្នុងឃុំត្រងិល ស្រុកកំពង់លែង ចំនួន១៩គ្រួសារ ដែលមានចំណែកដីក្នុងចំណោមដីជាង ៥១ហិកតាដែលក្រសួងប្រគល់ឲ្យខាងលើនេះ នៅអំឡុងឆ្នាំ២០២១ ក្រសួងបានកាត់ព្រំរដ្ឋបាលរវាងឃុំពោធិ៍ និងឃុំត្រងិល ក្នុងស្រុកកំពង់លែង ក្នុងនោះដីមួយចំនួនរបស់ពលរដ្ឋ១៩គ្រួសាររស់នៅក្នុងឃុំត្រងិល បានកាត់ចូលទៅក្នុងព្រំរដ្ឋបាលឃុំពោធិ ដោយខាងឃុំពោធិ៍ បានអះអាងថា ជាដីរបស់ឃុំពោធិ ដែលករណីនេះធ្វើឲ្យមន្ត្រីវាស់វែងមិនអាចវាស់វែងជូនប្រជាពលរដ្ឋឃុំត្រងិលបានព្រោះពាក់ព័ន្ធដីមានទំនាស់។ ករណីនេះដែរត្រូវបានអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធធ្វើការសម្របសម្រួលដោះស្រាយជាច្រើនលើកច្រើនសារ តែភាគីទាំងសងខាងមិនព្រមព្រៀងគ្នា។

អភិបាលស្រុកកំពង់លែង បានឲ្យដឹងដែរថា ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋឃុំទាំង២ខាងលើនេះ កន្លងមកលោកអភិបាលស្រុក បានធ្វើការសម្របសម្រួលជាច្រើនលើកច្រើនសារមកហើយ ដោយភាគីប្រជាពលរដ្ឋ ក្នុងឃុំពោធិមួយចំនួន បានទាមទារបែងចែកភាគរយជាមួយនឹងពលរដ្ឋក្នុងឃុំត្រងិល ដោយប្រជាពលរដ្ឋពោធិទាមទារចំណែក៣០ភាគរយ ប៉ុន្តែពលរដ្ឋឃុំត្រងិលភាគច្រើននៅ តែមិនព្រមដោយពួកគាត់នៅតែអះអាងថា ដីរបស់ពួកគាត់ត្រូវបានក្រសួងប្រគល់ឱ្យ ហើយពួកគាត់បានអះអាងទៀតថា ពួកគាត់មានទាំងលិខិតកាន់កាប់ពីអាជ្ញាធរភូមិ-មេឃុំត្រងិល និងភូមិបាលស្រុកស្របតាមច្បាប់ទៀតផង។

តែទោះជាយ៉ាងណាក៏ដោយ ករណីនេះលោកអភិបាលស្រុក នៅតែព្យាយាមបន្តធ្វើការសម្រុះសម្រួលរកចំណុចឈ្នះឈ្នះទាំងអស់គ្នា ដើម្បីឈានទៅបញ្ចប់វិវាទខាងលើនេះផងដែរ។លោក អ៊ូ គឹមធី ជំទប់ទី១ ឃុំត្រងិល បានបញ្ជាក់ប្រាប់ថា ពាក់ព័ន្ធនឹងដីពលរដ្ឋទាំង១៩គ្រួសារ ដែលត្រូវបានកាត់ទៅខាងរដ្ឋបាលឃុំពោធិ៍ខាងលើនេះពីដើមឡើយពិត ជាស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់រដ្ឋបាលឃុំត្រងិលប្រាក ដមែន ចំពោះលិខិតកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋមួយ ចំនួនដែលមានចុះហត្ថលេខារបស់លោក គឺលោកទទួលស្គាល់ថា លោកពិតជាបានធ្វើជូនប្រជាពលរដ្ឋប្រាកដមែនព្រោះកាលណោះលោកនៅជាមេឃុំត្រងិល។

លោក ឈឺន ព្រួញ ប្រធានភូមិបាលស្រុកកំពង់លែង ក៏បានបញ្ជាក់ថា ការកាត់ព្រំរដ្ឋបាលរវាងឃុំត្រងិល និងឃុំពោធិ៍ គឺដីក្នុងឃុំត្រងិលមួយចំនួនពិតជាកាត់ចូលទៅក្នុងដែនគ្រប់គ្រងរបស់ឃុំពោធិ៍ប្រាកដមែន។ ចំណែ កប្លង់ដីកម្មសិទ្ធិនៅក្នុងផែនទីបង្ហាញទីតាំងក្បាលដី និងប្លង់រូបរាងក្បាលដីរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងឃុំត្រងិល គឺលោកពិតជាបានធ្វើជូនប្រជាពលរដ្ឋប្រាកដមែន ហើយលោកនៅតែទទួលស្គាល់ឯកសារ ទាំងអស់នោះជាផ្លូវការដដែល ក្នុងនាមលោកជាប្រធានការិយាល័យ ដនសភ ស្រុកកំពង់លែង៕