មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំប្រជុំពិនិត្យសកម្មភាពការងារ និងណែនាំដល់កម្លាំងនគរបាលការពារព្រំដែនគោក-ទឹក ជាប់ព្រំដែនកម្ពុជា-វៀតណាម ទិសភូមិភាគទី៣

04-12-2025 16:18

(ភ្នំពេញ)៖ លោក ចាន់ ស៉ីថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទស នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ និងណែនាំដល់កងកម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនគោក-ទឹក តាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម (ខេត្តព្រះសីហនុ, កំពត និងកែប) ទិសភូមិភាគទី៣។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣, អនុប្រធាននាយកដ្ឋាន ប្រធានអង្គភាពបង្ក្រាប មេបញ្ជាការ-មេបញ្ជាការរង និងនាយប៉ុស្តិ៍ទាំងអស់ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក ទិសភូមិភាគទី៣។

នៅរសៀលថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ក៏បានអមដំណើរប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ចាន់ ស៊ីថា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញចុះត្រួតពិនិត្យសកម្មភាព កងកម្លាំងនៅតាមប៉ុស្តិ៍ ចំណុះនាយកដ្ឋាននគរបាលការការពារព្រំដែនគោក-ទឹក ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប៕