ក្រសួងការងារ និងស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង នឹងរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ជា

04-12-2025 18:14

(កូរ៉េ)៖ បងប្អូនពលករខ្មែរ និងនិស្សិតខ្មែរនៅកូរ៉េនឹងប្រកួតបាល់ទាត់ពានរង្វាន់សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅកីឡដ្ឋាន ជីនឆុន ស្ព័តថោន ក្រោមការសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

ការប្រកួតនេះ មានការចូលរួមពីក្រុមបាល់ទាត់ចំនួន ៨ក្រុម ដូចជា៖ ក្រុមស្ថានឯកអគ្គរាជទូតកម្ពុជា, ហនុមាន អ៊ឹមសង ,សុចិបុលិ, យុវជនកម្ពុជា, ខ្មែរក្រោម, ស្មារតីកីឡា, ហនុមាន ខាសាន់ និងយុវជន ឥន្រ្ទីស៊ីហឹង។

សូមបញ្ជាក់ថា ក្រសួងការងារតែងតែរៀបចំព្រឹត្តិការណ៍នានានៅសាធារណរដ្ឋកូរ៉េ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងពលរដ្ឋកម្ពុជាដែលនៅទីនោះ ក្នុងគោលបំណងពង្រឹងនូវកម្លាំងមិត្តភាព សាមគ្គីភាពរវាងខ្មែរនឹងខ្មែរដែលនៅក្រៅប្រទេស និងជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងដិតដល់ពីសំណាក់ក្រសួងផងដែរ៕