រដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា នៃសាធារណរដ្ឋកៀរហ្ស៉ីស៉ីស្ថាន
04-12-2025 20:04
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក អាហ្សាម៉ាត់ ហ្សាម៉ាងហ្គូឡូវ (Azamat Zhamangulov) រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា នៃសាធារណរដ្ឋ កៀរហ្ស៉ីស៉ីស្ថាន នៅទីស្តីការ ក.ប.ទ។
ជំនួបនេះ ក្នុងអំឡុងពេលលោក អាហ្សាម៉ាត់ ហ្សាម៉ាងហ្គូឡូវ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿន អាស៉ី-ប៉ាស៉ីហ្វិក និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មាន ដែលបានសហការរៀបចំឡើងដោយ ក.ប.ទ. និង UN-ESCAP៕









