ដំណឹងមរណភាព! មហាឧបាសិកា ស៊ុន លី ត្រូវជាម្តាយក្មេករបស់បណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ
04-12-2025 20:25
(ភ្នំពេញ)៖ ហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ស៊ុន លី ត្រូវជាម្ដាយក្មេក លោកបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពនៅ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣៦ នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
បច្ចុប្បន្ន សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ស៊ុន លី បានតម្គល់ធ្វើបុណ្យ តាមប្រពៃណីនៅភូមិគ្រឹះលេខ ៨B ផ្លូវលេខ ៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាមួយមរណៈទុក្ខដ៏សែនក្រៀមក្រំនេះ ចាត់ទុកជាសេចក្តីជូនដំណឹងចំពោះ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្ត ជិតឆ្ងាយ មេត្តាជ្រាប និងពិនិត្យលទ្ធភាពពេលវេលាចូលរួមក្នុងពិធីបុណ្យតាមការគួរ៕





