សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី

04-12-2025 20:31

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព
នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយជរាពាធ ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចបវរធិបតី និងលោកជំទាវ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្តម មុត ខៀវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់កូនស្រីបង្កើត ដែលមានគុណធម៌ សុជីវធម៌ ព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារជាទីស្រឡាញ់ទាំងអស់ ពិសេសគឺជាការបាត់បង់យុវនារីគួរជាទីស្ងប់ស្ងែងមួយរូប ដែលពោរពេញដោយទឹកចិត្តប្រពៃ៕