* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានកំពុងពិនិត្យដោះស្រាយ និងទប់ស្កាត់ករណីត្រីពុលងាប់ ក្នុងអូរធម្មជាតិ ខេត្តកំពង់ឆ្នាំង

04-12-2025 20:40

(កំពង់ឆ្នាំង)៖ មន្រ្តីជំនាញ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន នៅថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្រ្តីពាក់ព័ន្ធចុះត្រួតពិនិត្យ ទប់ស្កាត់ការបំពុល តំបន់ទឹកសារធារណៈនៅក្នុងភូមិសាស្រ្ត ខ្លុងពពក ឃុំជាប និងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ករណីសង្ស័យមានការបំពុលបរិស្ថានដែលបានធ្វើឱ្យងាប់ត្រី នៅតាមអូរធម្មជាតិទឹកអូរឫស្សី ដែលជាដៃអូរភ្ជាប់ទៅស្ទឹងជ្រាប ក្នុងភូម៨សាស្រ្តខេត្តកំពង់ឆ្នាំង។

ក្រុមការងារបានចុះពិនិត្យការដ្ឋាន ក្រុមហ៊ុនរុករករ៉ែលោហៈ Cambodian Xuan Yi Minerals Co., Ltd ដែលមានទីតាំក្បែរនោះផងដែរ។

ជាមួយគ្នានេះក្រុមការងារបន្តសហការជាមួយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធធ្វើការជូនដឹណឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីការបំពុលទឹកអូរឫស្សី (ដៃអូរស្ទឹងជ្រាប) ដោយហាមមិនឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកអូរ ជាបណ្តោះអាសន្ន និងបរិភោគត្រីនៅក្នុងទឹកចំនួនទៀតដែលពាក់ព័ន្ធនឹងជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។

ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងបរិស្ថាន បន្តពិនិត្យទីតាំងរុករករ៉ែលោហៈ ប្រមូលសំណាក និងធ្វើកំណត់ហេតុដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងចាត់វិធានការបន្ត៕