សម្តេចតេជោ ហ៊ុន សែន បង្រៀនទៅភាគីថៃ គួររើសតួសំដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវ និងបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោរលួចដាក់មីន ទើបគេជឿ (Video inside)
04-12-2025 22:49
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសារបង្រៀនទៅភាគីថៃ ពីរបៀបធ្វើចោរលួចដាក់មីន ដោយបញ្ជាក់ថា សូមអ្នកដឹកនាំរឿងរៀបចំសេនារីយោឲ្យបានល្អ រើសតួសំដែងឲ្យចេះធ្វើកាយវិការ ពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោរលួចដាក់មីន ទើបគេជឿ។
តាមរយៈបណ្តាញសង្គម Facebook នាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សំដែងបានល្អតែខ្វះបច្ចេកទេស។ ថ្ងៃក្រោយសូមអ្នកដឹកនាំរឿងរៀបចំសេនារីយោឲ្យបានល្អ រើសតួសំដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោរលួចដាក់មីនទើបគេជឿ»៕





