ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី២

05-12-2025 06:33

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី២។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា អភិបាលខេត្តមួយរូប អាចគ្រប់គ្រងខេត្តមួយបានពីរអាណត្តិ។ មួយអាណត្តិមានរយៈពេល៤ឆ្នាំ។ លោក ញ៉ែម សំអឿន បានគ្រប់គ្រងខេត្តរតនគិរីនៅចុងឆ្នាំ២០២១៕