តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ វាយបករឿងថៃចោទកម្ពុជាដាក់មីនថ្មីតាមបន្ទាត់ព្រំដែន
05-12-2025 07:05
តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ វាយបករឿងថៃចោទកម្ពុជាដាក់មីនថ្មីតាមបន្ទាត់ព្រំដែន
(ភ្នំពេញ)៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីន លោកឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវ បានធ្វើបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៩ ស្តីពីការទប់ស្កាត់ និងបង្ក្រាបសកម្មភាពហាមឃាត់ និងសម្រួលដល់ការអនុលោមភាពនៃអនុសញ្ញា។
ក្នុងបទអន្តរាគមន៍នោះ លោក អ៉ិន តារា បានច្រានចោលការចោទប្រកាន់ទាំងឡាយរបស់ថៃ ដែលថាកម្ពុជាដាក់មីនថ្មីលើដីតាមបន្ទាត់ព្រំដែន។ លោក តារា បានបញ្ជាក់ថា អ្វីដែលថៃលើកឡើងនោះ ជាការលើកឡើងឯកតោភាគី ហើយត្រូវបានរៀបចំដោយមិនអនុញ្ញាតឱ្យកម្ពុជា ឬអ្នកជំនាញអព្យាក្រឹត្យចូលទៅកាន់ទីតាំងនោះផ្ទាល់ឡើយ៕









