លោក ប៉ែន បូណា៖ មុនវាយតម្លៃឬរិះគន់ «រាជរដ្ឋាភិបាលខ្លួនតូចក្បាលធំ» សូមក្រឡេកមើលសាវតារ និងសមិទ្ធផលដ៏ធំធេងដែលកើតចេញពីរាជរដ្ឋាភិបាលនេះឱ្យបានច្បាស់លាស់សិន (Video inside)
05-12-2025 09:30
(ភ្នំពេញ)៖ ឆ្លើយតបនឹងមតិថា «រាជរដ្ឋាភិបាលខ្លួនតូចក្បាលធំ», លោក ប៉ែន បូណា ស្នើឱ្យអ្នកលើកឡើងនោះ ក្រឡេកមើលសាវតារ និងសមិទ្ធផលដ៏ធំធេងដែលកើតចេញពីរាជរដ្ឋាភិបាលនេះឱ្យបានច្បាស់លាស់សិន។
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងបែបនេះ ក្នុងកម្មវិធីបាឋកថា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។






