លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញដល់ទីក្រុងតូក្យូ ប្រកបដោយសុវត្ថិភាព

05-12-2025 10:07

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃកម្ពុជាប្រចាំប្រទេសជប៉ុន បានអមដំណើរជាមួយលោកស្រី ជុំ ច័ន្ទធារី បានអញ្ជើញដល់ដល់អាកាសយានដ្ឋានហាណេដា (Haneda Airport) ប្រកបដោយសុវត្ថិភាព នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

ការអញ្ជើញដល់នេះ​បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោក Eiichi KAWAHARA ជំនួយការពិសេសរបស់ក្រសួងការបរទេសជប៉ុន និងលោក សុខ ធា ភារធារីស្តីទី ព្រមទាំងមន្រ្តីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

ក្នុងឱកាសនោះ លោក ជុំ សុន្ទរី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការស្វាគមន៍យ៉ាងថ្លៃថ្លារបស់រដ្ឋាភិបាលជប៉ុន និងក្រុមការងាររបស់ស្ថានទូត និងបានសំដែងនូវការអរគុណចំពោះវត្តមានរបស់ លោក Eiichi KAWAHARA និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដែលបានធ្វើឡើង នៅពេលការអញ្ជើញមកដល់របស់លោក៕