* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាគ្រោងដាក់ឱ្យដំណើរការសេវា 5G ចាប់ពីឆ្នាំ២០២៦តទៅ ខណៈបច្ចុប្បន្នសេវា 4G គ្របដណ្ដប់៩៤.៧%

05-12-2025 10:50

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការដាក់ឱ្យដំណើរការសេវា 5G ចាប់ពីឆ្នាំ២០២៦តទៅ។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងកម្មវិធីបើក «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រីបានថ្លែងថា នៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលជាមូលដ្ឋានគ្រឹះស្នូលនៃការធ្វើបរិវត្តកម្មឌីជីថលបច្ចុប្បន្ននេះ កម្ពុជាមានអត្រាគ្របដណ្ដប់នៃសេវាទូរសព្ទចល័តជំនាន់ទី៤ ឬសេវា 4G មានរហូតដល់៩៤.៧% នៃចំនួនប្រជាជនសរុប។

ក្នុងរយៈពេលជាង៥ ឆ្នាំមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅ នៅក្នុងវិស័យទូរគមនាគមន៍ តាមរយៈការពង្រឹងនិយ័តកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែម នៅទូទាំងប្រទេស។ ការជំរុញ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ប្រតិបត្តិករទាំងអស់ ឱ្យរៀបចំផែនការវិនិយោគស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែម ធ្វើយ៉ាងណាពង្រឹងគុណភាព និងពង្រីកវិសាលភាពគ្របដណ្ដប់នៃសេវា 4G ឱ្យកាន់តែល្អប្រសើរនៅទូទាំងប្រទេស ហើយក្នុងពេលតែមួយអាចកៀរគរចំណូល ជូនរដ្ឋឱ្យបានកាន់តែល្អប្រសើរ។

លោករដ្ឋមន្ត្រីបន្ថែមថា ផ្អែកតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងផ្អែកលើមូលដ្ឋានគ្រឹះនៃការលើកកម្ពស់គុណភាពសេវា 4G ដែលក្រសួងបានធ្វើកន្លងមកនេះ ក្រសួងក៏នឹងបានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រ ក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ចាប់ពីខែមករា ឆ្នាំ២០២៦ ទៅ។ ហើយបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យនៅក្នុងប្រទេសយើង។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ផ្អែកលើមូលដ្ឋាននេះ ខ្ញុំសូមជម្រាថា កម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការដាក់ឱ្យដំណើរការសេវា 5G ចាប់ពីឆ្នាំ២០២៦តទៅ»។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសហការជាមួយចំពោះក្រសួង ស្ថាប័នសាធារណៈនានា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏បានសហការគ្នាយ៉ាងជិតស្និទ្ធលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញចាំបាច់នានា ការបង្កើនទំហំអ៊ីនធឺណិត និងការផ្ដល់កុំព្យូទ័រ ថេប្លេត និងឧបករណ៍រាប់ម៉ឺនគ្រឿង ដើម្បីធានាបានថា ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល អាចដំណើរការទៅបានដោយរលូន៕