លោកស្រី លៀង យុគ ថោជេដ្ឋា នាំយកថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ការព្យាបាលកុមារកម្ពុជា

05-12-2025 12:34

(ភ្នំពេញ)៖ លោកស្រី លៀង យុគ ថោជេដ្ឋា តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នៅ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកថវិកាសប្បុរសធម៌ចំនួន២ម៉ឺនដុល្លារ ដែលទទួលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការជួយទ្រទ្រង់ដល់ការព្យាបាលកុមារកម្ពុជា។

សូមជម្រាបថា សប្បុរសជនជាច្រើន និងជាបន្តបន្ទាប់ បានចូលរួមបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នារក្សានិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្ដបេសកកម្មជួយសង្គ្រោះជីវិតទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕