* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលស្រុកស្ទោង ចែកអំណោយជូនគ្រួសាររងគ្រោះ ដែលជួបគ្រោះធម្មជាតិ និងងាយរងហានិភ័យនៅក្នុងឃុំបន្ទាយស្ទោង

05-12-2025 13:27

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារជួបគ្រោះធម្មជាតិ និងងាយរងហានិភ័យនៅក្នុងឃុំបន្ទាយស្ទោង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោក សាយ គឹមឡម បានលើកឡើងថា ការបង្កើតគម្រោងគ្រោះធម្មជាតិមូលនិធិឃុំ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

អភិបាលស្រុក បានណែនាំឲ្យអាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ និងផ្ដល់ជូនគ្រួសារជួបគ្រោះធម្មជាតិ ងាយរងហានិភ័យដោយភាពប្រាកដប្រជា ច្បាស់លាស់បំផុតដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពឱ្យបានត្រូវគោលដៅ មានប្រសិទ្ធភាពនឹងទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះ លោកបានស្នើឱ្យអាជ្ញាធរឃុំ ត្រូវពិនិត្យលទ្ធភាពជាក់ស្ដែងបន្ថែមទៀត ក្នុងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ដើម្បីឆ្លើយតបនឹងស្ថានភាពក៏ដូចជាសង្គ្រោះគ្រួសារដែលមានបញ្ហាពិតប្រាកដ និងចៀសវាងភាព មិនប្រក្រតីណាមួយកើតឡើងដែលនាំឱ្យខូចប្រយោជន៍ និងបាត់បង់ថវិកាជាតិហើយពុំបានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងប្រជាពលរដ្ឋថែមទៀត។

លើសពីនេះលោក សាយ គឹមឡម បានលើកទឹកចិត្តអាជ្ញាធរឃុំបន្ទាយស្ទោង ត្រូវធ្វើការបើកផ្លូវ និងប្រព័ន្ធធារាសាស្ត្រស្រោចស្រពបន្ថែមឱ្យបានធំទូលាយដើម្បីគុណភាពសំណង់ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុក៏ដូចជារក្សាសុវត្ថិភាពនៅលើដងផ្លូវ និងងាយស្រួលឱ្យកសិករ ក៏ដូចជាបញ្ជៀសគ្រោះទឹកជំនន់ជាយថាហេតុបានប្រកបដោយប្រសិទ្ធភាព។

លោក សាយ គឹមឡេម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ ផ្លូវគមនាគមន៍ខ្វាត់ខ្វែងក្នុងមូលដ្ឋានដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍស្រុកស្ទោង ក៏ដូចជាបញ្ជៀសគ្រោះទឹកជំនន់ និងស្រោចស្របស្រែស្រូវបានយ៉ាងមានប្រសិទ្ធភាពបំផុត។

សូមបញ្ជាក់ថា គ្រួសារដែលជួបគ្រោះធម្មជាតិនៅក្នុងឱកាសនេះមានចំនួន ៨១គ្រួសារ ហើយក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ ១បេ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកស៊ីវ ១យួរផងដែរ៕