* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ករណីផ្ទុះអាវុធនៅមុខកាស៉ីណូវីននើសទៀន ក្រុងបាវិត ដោយសារកាំភ្លើងជនជាតិចិនរាលកៃត្រូវចង្កេះខ្លួនឯង, សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកប្រភពអាវុធ

05-12-2025 14:01

(ស្វាយរៀង)៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៨៖៣០នាទី នៅចំណុចខាងមុខកាស៊ីណូវីននើសទៀន (កាស៊ីណូកញ្ចក់) ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មានករណីផ្ទុះអាវុធបានកើតឡើង បណ្ដាលឲ្យរងរបួសជនជាតិចិន១នាក់ និងមានអាវុធខ្លី១ដើម ម៉ាក Glock22 ពណ៌ខ្មៅ និងមានក្បាលគ្រាប់ធ្លាក់ ក្បែរកន្លែងកើតហេតុ។

សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ភ្លាមនោះសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានអ្នករងរបួសម្នាក់កំពុង ដេកដួលលើដី (អាចនិយាយ និងកម្រើកបាន) សមត្ថកិច្ចក៏បានហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។

តាមការសាកសួរព័ត៌មានបឋមពីសន្តិសុខនៅកន្លែងកើតហេតុបានឆ្លើយថា មុនពេលកើតហេតុ ជនជាតិចិននោះ បានចុះពីរថយន្តគោលបំណងដើរចូលមកក្នុងកាស៊ីណូ ប៉ុន្តែសន្តិសុខមិនអនុញ្ញាតឲ្យចូល ដោយសារចតរថយន្តមិនត្រូវចំណត (កន្លែងមិនអនុញ្ញាតឲ្យចត) ពេលនោះជនជាតិចិនបានដកអាវុធខ្លីពីចង្កេះ ក៏បានរាលកៃផ្ទុះ គ្រាប់កាំភ្លើងនៅចង្កេះបណ្តាលឲ្យរងបួសខ្លួនឯងតែម្ដង។

បច្ចុប្បន្នជនជាតិចិនខាងលើ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងមានកម្លាំងនគរបាលការពារផងដែរ។ ស្នងការដ្ឋាននគរបាលខេត្ត កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីនេះ ឈានដល់ស្វែងរកប្រភពអាវុធ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕