* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តព្រះសីហនុ ណែនាំម្ចាស់អាជីវកម្មផលិតស្លាកសញ្ញាផ្សព្វផ្សាយត្រូវមកសុំលិខិតអនុញ្ញាត និងមិនត្រូវលួចភ្ជាប់និមិត្តសញ្ញាឆ្នោតអនឡាញ QR Code ឬវេបសាយខុសច្បាប់នោះឡើយ

05-12-2025 14:39

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំម្ចាស់ក្រុមហ៊ុនផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានលិខិតអនុញ្ញាត និងមានភ្ជាប់និមិត្តសញ្ញាឆ្នោតអនឡាញ QR Code ឬវេបសាយខុសច្បាប់។

កិច្ចប្រជុំស្ដីពីលទ្ធផលពិនិត្យ និងណែនាំដល់ម្ចាស់ក្រុមហ៊ុននេះបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយលោក ពេជ្រ ខៅដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ មានការចូលរួមពីសំណាក់ លោកស្រីប្រធានច្រក លោក-លោកស្រីអនុប្រធានមន្ទីរអង្គភាពពាក់ពន្ឋ័ តំណា ងរដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មមានម្ចាស់ជាជនជាតិខ្មែរនិងចិន។

នាយករងរដ្ឋបាលខេត្ត បានឲ្យដឹងថា កិច្ចកាងារនេះបានធ្វើឡើងបន្ទាប់ពីទទួលបានសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ កន្លងទៅរដ្ឋបាលខេត្តព្រះសីហនុ បានចាត់ក្រុមការងារខេត្ត និងក្រុង ចុះត្រួតពិនិត្យណែនាំដល់ម្ចាស់ក្រុមហ៊ុនផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានលិខិតអនុញ្ញាត និងមានភ្ជាប់និមិត្តសញ្ញាឆ្នោតអនឡាញ QR Code ឬវេបសាយ ចាប់តាំងពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

លទ្ធផលនៃកិច្ចប្រជុំនាពេលនេះ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យនិងណែនាំទីតាំងលើកស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានលិខិតអនុញ្ញាត និងស្ថិតនៅលើចំណីផ្លូវចំនួន ១៣លើក ស្មើនឹង ៦៨ទីតាំង មានចំនួន ១១៦ស្លាក ព្រមទាំងមានវិធានការ និងណែនាំដល់ម្ចាស់ទីតាំងឲ្យរុះរើស្លាកចេញដោយខ្លួនឯងចំនួន ៣១ស្លាក កែតម្រូវស្លាក និងស្នើសុំលិខិតអនុញ្ញាតចំនួន៤១ស្លាក រុះរើស្លាកដែលដាក់តាំងនៅលើចំណី ផ្លូវសាធារណៈចំនួន ៤៤ស្លាក។ក្រៅពីនេះក្រុមការងាររដ្ឋបាលក្រុងក៏បានចុះត្រួតពិនិត្យនិងណែនាំទីតាំងផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ចំនួន ៥ទីតាំងទៀត។

ដើម្បីអនុវត្តនសារាចរណែនាំលេខ ០៧២សណន របស់ក្រសួងមហាផ្ទៃ អោយមានប្រសិទ្ធភាពល្អបន្ថែមទៀត លោក ពេជ្រ ខៅដាង ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុបានណែនាំ លោកស្រីប្រធានច្រក អនុប្រធានមន្ទីរអង្គភាព ពាក់ពន្ឋ័ រដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មមានម្ចាស់ជាខ្មែរនិងចិន ត្រូវចូលរួមជាមួយរដ្ឋបាលខេត្តអនុវត្តសារាចរណែនាំរបស់ក្រសួងមហាផ្ទៃអោយបានសម្រេចជោគជ័យ៕