រដ្ឋមន្ត្រី ជា វ៉ាន់ដេត ពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងព័ត៌មានវិទ្យា នៃប្រទេសប្រ៊ុយណេដារ៉ូសាឡាម
05-12-2025 16:36
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក ផែនជីរ៉ាន់ ដាតុ សាំហារី មូស្តាហ្វា (Pengiran Dato Shamhary Mustapha) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងព័ត៌មានវិទ្យា នៃប្រទេសប្រ៊ុយណេដារ៉ូសាឡាម នៅទីស្តីការ ក.ប.ទ។
ជំនួបនេះ ក្នុងអំឡុងពេលលោក ផែនជីរ៉ាន់ ដាតុ សាំហារី មូស្តាហ្វា អញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបានរៀបចំឡើងដោយ ក.ប.ទ.៕





