ដីបុរាណដ្ឋានត្រពាំងកាតោត ខេត្តសៀមរាប ជាង១៥០០ម៉ែត្រការ៉េ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
05-12-2025 17:08
(សៀមរាប)៖ បើតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ត្រពាំងកាតោត ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិបុស្សត្រឡាញ់ ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានទំហំ ១,៥៩៤ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ១,៤៥៣ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។
គួរបញ្ជាក់ផងដែរថា ត្រពាំងកាតោត ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ៕






