កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែធ្នូ​៖ បង្ក្រាប១១ករណី ឃាត់ខ្លួន១៥នាក់

05-12-2025 17:20

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ក​រណី ឃាត់ខ្លួនជនសង្ស័យ១៥នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក៩ករណី ឃាត់ខ្លួន១២នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់
* ករណី​បើកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩៨៨៦ករណី ឃាត់ខ្លួន២៥៦០៧នាក់ (ស្រី១៩២៥នាក់)៕