រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបពិភាក្សាការងារ ជាមួយអគ្គនាយកការិយាល័យសហប្រតិបត្តការអន្តរជាតិ នៃក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន
05-12-2025 17:32
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលជំនួបសម្ដែងការគួរសម ពីសំណាក់លោក Kiriyama Nobuo អគ្គនាយកការិយាល័យសហប្រតិបត្តការអន្តរជាតិ នៃក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ នៃប្រទេសជប៉ុន នៅទីស្តីការ ក.ប.ទ.។
ជំនួបនេះ ធ្វើឡើងក្នុងអំឡុងពេលលោក Kiriyama Nobuo អញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបានរៀបចំឡើង ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕








