Fresh Exclusive: ភស្តុតាងក្លែងក្លាយតាមព្រំដែន៖ ហេតុអ្វីបានជាការចោទប្រកាន់របស់ថៃ មិនទទួលជោគជ័យ ក្រោមការឃោសនារបស់ខ្លួន? (Video inside)
05-12-2025 18:01
(ភ្នំពេញ)៖ ថៃកំពុងបន្តប្រើប្រាស់ «ព័ត៌មានមីន» ដើម្បីបង្វែរការឆ្លើយសំណួរដ៏លំបាកពីសហគមន៍អន្តរជាតិ ជុំវិញការបន្តឃុំខ្លួនយុទ្ធជនខ្មែរ១៨រូប និងអំពើបំពានការឈប់បាញ់មកលើកម្ពុជា។ ថ្មីៗនេះ ថៃបានប្រើរូបថតចាស់មួយសន្លឹក ដែលកម្ពុជាបានបដិសេធម្តងរួចមកហើយថាជាភស្ថុតាងថ្មី។ សូមទស្សនា អត្ថបទស៊ីជម្រៅរបស់ Fresh Exclusive៖
ក្នុងរូបភាពដ៏ស្ងប់ស្ងាត់មួយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រូបភាពមួយបានលេចឡើងភ្លាមៗនៅលើប្រព័ន្ធផ្សព្វផ្សាយសារព័ត៌ថៃ។ រូបភាពមនុស្ស២នាក់គ្រងឯកសណ្ឋានយោធា កម្ពុជា កំពុងលុតជង្គង់នៅក្បែរវត្ថុមួយកប់ក្នុងដីស្ថិតក្បែរគល់ឈើតូចចំនួន២ដើម។ រូបភាពនោះ បានក្លាយជាចំណងជើងព័ត៌មានធំៗពីទីក្រុងបាងកក ដែលបានប្រកាសពីការរកឃើញ «មីន PMN-2» ដែលទើបនឹងបង្កប់ថ្មី ហើយត្រូវបានគេសន្មត់ថា ដាក់ដោយប្រទេសកម្ពុជា។ នៅពេលក្រឡេកមើលដំបូង រូបភាពនេះហាក់ដូចជាគួរឱ្យចាប់អារម្មណ៍គ្រប់គ្រាន់ដើម្បីជំរុញអារម្មណ៍ជាតិនិយម។ ប៉ុន្តែនៅពេលពិនិត្យឱ្យកាន់តែច្បាស់ វាបានបង្ហាញពីអ្វីផ្សេងទៀតនោះ គឺការធ្វើល្ខោននយោបាយមួយដែលមិនបានអនុវត្តល្អ។
ភាពចម្រូងចម្រាសបានផ្ទុះឡើងម្តងទៀត នៅពេលដែលកាសែត The Nation បានបោះពុម្ពផ្សាយរូបថតចោទប្រកាន់ដាក់មីននេះសាឡើងវិញដែលជារូបភាព ត្រូវបានប្រទេសកម្ពុជាបដិសេធច្រើនដងរួចទៅហើយកាលពីប៉ុន្មានខែមុន ដោយថែមបញ្ជាក់ថាវាជាភស្តុតាងក្លែងក្លាយថែមទៀត។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរពីក្រោមរូបភាពនោះ ក្នុងប្រសាសន៍បន្ទោសលើពីភាពទន់ខ្សោយនៃអ្នកដឹកនាំរឿងថតសម្តែងរបស់ថៃនេះ ដែល បង្ហាញ «ការខ្វះការយល់ដឹងផ្នែកបច្ចេកទេស»។
សម្តេចតេជោនៃប្រទេសកម្ពុជាបានសរសេរថា «ថ្ងៃក្រោយ សូមអ្នកដឹកនាំរឿង រៀបចំ សេណារីយ៉ូ (Scenario) ឲ្យបានល្អ រើសតួសំដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវ ពិសេសបង្រៀនអ្នកថត ឲ្យចេះថតពីរបៀបធ្វើចោរលួចដាក់មីន ទើបគេជឿ»។
ប្រសាសន៍ដ៏ត្រង់របស់សម្តេចតេជោ បានបង្កប់នូវអ្វីដែលអ្នកសង្កេតការណ៍ជាច្រើនអាចយល់ដឹងយ៉ាងឆាប់រហ័ស នោះគឺ «ភស្តុតាង» ដែលថៃបានរៀបចំឡើងចោទប្រកាន់កម្ពុជា មិនមានរបៀបវិជ្ជាជីវៈ ហើយបែរជាត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ក្នុងស្ថានភាពតានតឹងថែមទៀត។
អត្ថបទស៊ីជម្រៅរបស់ Fresh Exclusive ខាងក្រោមនេះ នឹងពិនិត្យមើលមូលហេតុ ដែលនាំឱ្យ ថៃបរាជ័យហើយ បរាជ័យទៀត ក្នុងការចង់ប្រើប្រាស់អាវុធព័ត៌មានមីននេះ។
* រូបថតប្រើម្តងហើយ ស្រាប់តែមកនិយាយថា ជាការរកឃើញថ្មី
ចំណុចខ្វះខាតដំបូង និងបង្កគ្រោះថ្នាក់បំផុត នៅក្នុងការអះអាងរបស់ប្រទេសថៃគឺប្រភពដើមនៃរូបថតរបស់ខ្លួនឯង។ រូបភាពដូចគ្នានេះ ធ្លាប់បានលេចចេញពីមុន ហើយប្រទេសកម្ពុជាបានដាក់ស្លាកជាសាធារណៈថា វាជាព័ត៌មានក្លែងក្លាយ។ ទាំងទិដ្ឋភាពព័ទ្ធជុំវិញ ទាំងឥរិ យាបថរបស់អ្នកគ្រងសម្លៀកបំពាក់យោធាខ្មែរ និងទីតាំងមីន មានភាពដូចគ្នា នឹងរូបភាពចាស់។ ការបង្ហាញរូបភាពចាស់នេះ ថាជា «ភស្តុតាងថ្មី» មិនត្រឹមតែធ្វើឱ្យខូចភាពជឿជាក់ប៉ុណ្ណោះទេ វាបង្ហាញពីការប៉ុនប៉ងដោយចេតនាដើម្បីរៀបចំបភ័ន្តការយល់ឃើញរបស់សាធារណជន។
នៅក្នុងយុគសម័យឌីជីថល រូបភាពកែច្នៃឡើងវិញងាយស្រួលបង្ហាញ និងមិនអាចបិទបាំង ភាពពិតរបស់វាបានឡើយ។ សំណួរមួយដែលចង់ដឹងនោះថា ហេតុអ្វីបានជាថៃប្រើរូបថតចាសយកមកធ្វើថ្មី? នេះអាចបង្ហាញពីភាពធ្វេសប្រហែស ឬការរងសម្ពាធខ្លាំងពេកពីការចោទសួររបស់សហគមន៍អន្តរជាតិ ជុំវិញករណីចាប់ខ្លួនទាហានខ្មែរ១៨រូប, ករណីបាញ់ប្រហារជនស៊ីវិលខ្មែរ និងការរំលោភលើបទឈប់បាញ់។ បញ្ហាមីន កំពុងក្លាយជាអាវុធឧបករណ៍នយោបាយមួយ ដែលត្រូវបានថៃប្រើប្រាស់ ដើម្បីបំភ័ន្តសហគមន៍អន្តរជាតិ ក្នុងការបិទបាំងអំពើឈ្លានពានខុសច្បាប់របស់ខ្លូនចូលទៅក្នុងទឹកដីកម្ពុជា និងចង់បង្វែរតួនាទីរបស់ថៃពីអ្នកឈ្លានពាន ក្លាយមកជាជនរងគ្រោះ។
* រូបថត ដែលបំបាក់មុខការទូត
ប្រសាសន៍កត់សម្គាល់របស់សម្ដេចតេជោ ហ៊ុន សែន៖ «សម្តែងល្អ ប៉ុន្តែខ្វះបច្ចេកទេស» មិនមែនគ្រាន់តែជាប្រសាសន៍ចាប់អារម្មណ៍ធម្មតាទេ ប៉ុន្តែការលាតត្រដាងនូវភាពទន់ខ្សោយរបស់ល្ខោននយោបាយរបស់ថៃ ដែលមានការកត់សម្គាល់យ៉ាងហោច បីចំណុច៖
១៖កាយវិការ មិនត្រូវគ្នា នឹងបច្ចេកទេសដាក់មីន៖ មានន័យថា គ្មានទាហានដែលធ្លាប់បានហ្វឹកហាត់ណាម្នាក់ ដាក់មីនតាម របៀបដែលបានបង្ហាញនោះទេ។ នីតិវិធីប្រតិបត្តិការ ស្តង់ដារ មិនមានអនុវត្តដូចតាមរបៀបនោះឡើយ។
២៖ រូបថត ខ្វះសញ្ញាសម្គាល់បច្ចេកទេស៖ មានន័យថា រូបថតគ្មានកំណត់ត្រា ពេលវេលា គ្មានទិន្នន័យ GPS ឬ រូបភាពដែលត្រូវការសម្រាប់ចុះស្រាវជ្រាវតាមមាត្រា៨នៃសន្ធិសញ្ញាអូតាវ៉ាឡើយ។ ដូច្នេះរូបថតមួយសន្លឹកនេះ សូម្បីតែមនុស្សធម្មតា ក៏អាចយល់បានដែរថាជារូបថតនៃល្ខោននយោបាយ កុំថាឡើយអាច ប្រើជាភស្ថុតាងមួលបង្កាច់ដាក់មកលើកម្ពុជា។
៣៖ របៀបចាប់មុំរបស់ «អ្នកថតរូប» បំប្លែងការចោទប្រកាន់ ទាំងមូលឱ្យក្លាយជាភស្ថុតាងប្រឆាំងខ្លួនឯង៖ ប្រសាសន៍របស់ សម្តេចតេជោ ដែលនិយាយថា «រើសតួសំដែង ឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវ ពិសេសបង្រៀនអ្នកថត ឲ្យចេះថតពីរបៀបធ្វើចោរលួចដាក់មីនទើបគេជឿ» ដែលប្រសាសន៍នេះ បានបញ្ជាក់ថារូបថតនេះ គឺជារូបថតហួសឆ្ងាយពីស្ថានភាពពិត និងមិនអាចធ្វើឱ្យនរណាម្នាក់ជឿបានឡើយ។
រូបភាពដែលភាគីថៃ យកមកប្រើមិនមែនជាភស្តុតាងបញ្ជាក់អំពើខុសឆ្គងរបស់កម្ពុជាទេ ប៉ុន្តែជាសេណារីយ៉ូដែលរៀបចំមិនបានល្អ ទាំងខ្វះបច្ចេកទេស ខ្វះភាពត្រឹមត្រូវ និងបង្ហាញពីភាពអាម៉ាស់របស់ថៃ ខណៈពេលថៃខ្លួនឯងព្យា យាមប្រឌិតរឿង និងបង្វែរការស្តីបន្ទោសមកលើកម្ពុជា ជំនួសការផ្តល់សាច់រឿងជាក់ស្តែង។
* ហេតុអ្វីបានជាថៃ ប្រើមីនជាអាវុធនយោបាយ?
ការរស់ឡើងវិញភ្លាម នៃរូបថតចាស់ ដែលបង្ហាញពីមនុស្ស២នាក់គ្រងឯកសណ្ឋានយោធាកម្ពុជា និងកំពុងលុតជង្គង់នៅក្បែរវត្ថុមួយកប់ក្នុងដីនោះ គឺជាឈុតឆាករបស់ប្រទេសថៃដែលត្រូវបានរចនាសាឡើងវិញ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រយ៉ាងហោចចំនួនបី៖
១៖ បង្វែរការរិះគន់ក្នុងស្រុក បន្ទាប់ពីមានករណីរបួសមីនដែលទាហានថៃបានដើរជាន់មីន។
២៖ បង្កើតសម្ពាធតាមព្រំដែន ក្នុងបរិបទនយោបាយក្នុងស្រុករងភាពរអាក់រអួល
៣៖ ស្វែងរកប្រយោជន៍ក្នុងវេទិកាអន្តរជាតិ ក្រោយពីថៃមិនអាចមានអ្វីឆ្លើយតបនឹងសំណួរពី សហគមន៍អន្តរជាតិពាក់ព័ន្ធការបន្តឃុំខ្លួនទាហានខ្មែរ១៨រូប, ករណីបាញ់ប្រហារជនស៊ីវិលខ្មែរ និងអំពើរំលោភលើព្រំដែនកម្ពុជា។
ប៉ុន្តែយុទ្ធសាស្ត្រនេះ បានបរាជ័យទៅវិញ ពីព្រោះការប្រើប្រាស់រូបភាពចាស់ដែលធ្លាប់ប្រើ និងត្រូវបានកម្ពុជាបដិសេធម្តងរួចមកហើយនោះ មិនអាចជាភស្ថុតាងដ៏ត្រឹមត្រូវបានឡើយ ប៉ុន្តែវានឹងធ្វើឱ្យខូចលើភាពជឿជាក់របស់ប្រទេសថៃនៅក្នុងវេទិកាអង្គការសហប្រជាជាតិ ក្នុងអាស៊ាន និងក្នុងចំណោមសមាជិកសន្ធិសញ្ញាអូតាវ៉ា។
សេចក្តីសន្និដ្ឋាន៖
រូបភាព ដែលថៃប្រើជាភស្តុតាងដើម្បីមួលបង្កាច់ការពិត មិនត្រឹមតែបរាជ័យ ក្នុងការផ្ទៀងផ្ទាត់តាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរុញថៃ ឱ្យធ្លាក់ចូលក្នុងជំងឺចូលចិត្តតែបង្កើតរឿងដើម្បីចង់ធ្វើឱ្យគេជឿថា ខ្លួនជាអ្នករងគ្រោះ ខណៈដែលថៃ ជាអ្នកបំពានមកលើកម្ពុជាសោះ។ ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ពិតជាបានបង្ហាញយ៉ាងច្បាស់លាស់ថានូវ ភស្ថុតាងប្រឌិតក្លែងក្លាយ ដោយប្រើប្រាស់សារព័ត៌មានថៃ ជួយស្រែកបន្ទរដើម្បីបិទបាំង អំពើឈ្លានពានថៃ មកលើកម្ពុជា។
ថៃត្រូវយល់ថា ពិភពលោក ធ្វើការវិនិច្ឆ័យ មិនមែនដោយសម្តីចោទប្រកាន់ទេ ប៉ុន្តែដោយភស្តុតាង។ ហើយក្នុងករណីនេះ «ភស្តុតាង» ក្លែងក្លាយដែលថៃបាននិយាយអំពីរឿងដាក់មីនថ្មីនេះ គឺថៃខ្លួនឯងទៅវិញទេ ដែលពិភពលោកបានមើលឃើញថា កំពុងតែប្រឌិតរឿងដើម្បីបិទបាំងកំហុសឈ្លានពានរបស់ខ្លួនឯង៕
















