រដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាការងារ ជាមួយប្រធានអាជ្ញាធរជាតិគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ

05-12-2025 18:16

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជំនួបសម្ដែងការគួរសម ពីសំណាក់លោក Mr. Flavio Neves Cardoso ប្រធានអាជ្ញាធរជាតិគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ នៅទីស្តីការ ក.ប.ទ.។

ជំនួបនេះ ធ្វើឡើងក្នុងអំឡុងពេលលោក Mr. Flavio Neves Cardoso អញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបានរៀបចំឡើងដោយ ក.ប.ទ.៕