* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអប់រំ បិទវគ្គបណ្ដុះបណ្ដាល ពីការអប់រំបរិស្ថាន សម្រាប់សាលាមត្ដេយ្យសិក្សា ទូទំាងប្រទេស

05-12-2025 19:20

(ភ្នំពេញ)៖ នាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអប់រំបរិស្ថាន សម្រាប់សាលាមត្ដេយ្យសិក្សា ទូទំាងប្រទេសកម្ពុជា ក្រោមវត្ដមាន លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច។

វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងរយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមសិក្សា គរុកោសល្យមត្ដេយ្យមជ្ឈឹម រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណង របស់ក្រសួងការបរទេសជប៉ុន។

លោក ប្រាក់ កុសល បានឲ្យដឹងថា វគ្គបណ្តុះបណ្តាល រយៈពេល៥ថ្ងៃ ស្ដីពី ការអប់រំបរិស្ថាន សម្រាប់គ្រូមត្តេយសិក្សា នៅទូទំាងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការអប់រំបរិស្ថាន ត្រូវបានបញ្ចប់ហើយ។

លោកសង្ឃឹមថា លោកគ្រូ-អ្នកគ្រូ មត្តេយ្យសិក្សាទំាងអស់ នឹងយកចំណេះដឹង ដែលបានពីវគ្គបណ្តុះបណ្តាល ទៅអប់រំកុមារឱ្យចេះស្រឡាញ់បរិស្ថាន ឱ្យសហគមន៍ ចេះថែរក្សាអនាម័យបរិស្ថាន ឱ្យបានល្អស្អាត។

ជាមួយគ្នានេះ លោក ប្រាក់ កុសល បានលើកឡើងថា បរិស្ថាន ពិតជាបានទាក់ទងនឹងជីវភាពរស់នៅរបស់មនុស្ស ហើយបើកុមារចេះស្រឡាញ់បរិស្ថាន ពីកុមារភាពឡើងទៅ នោះនឹងធ្វើឱ្យបរិស្ថានធម្មជាតិ កាន់តែរីកស្រស់បំព្រង ហើយបរិស្ថាននឹងជួយដល់ជីវិតមនុស្ស សត្វ រួមនឹងជីវៈមានជីវិតទំាងអស់ នៅលើភពផែនដីផងដែរ។

លោក ប្រាក់ កុសល ក៏បានថ្លែងអំណរគុណផងដែរ ដល់ដៃគូជប៉ុន ដែលបានជួយក្នុងវគ្គបណ្តុះបណ្តាលនេះ ហើយលោកសង្ឃឹមថា ភាគីជប៉ុន នឹងបន្តជួយសម្រាប់ វគ្គបណ្តុះបណ្តាលក្រោយៗទៀត។

លោកគ្រូ-អ្នកគ្រូមត្តេយ្យសិក្សា ដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះ បានឲ្យដឹងថា វគ្គបណ្តាលបណ្តាលនេះ ពិតជាសំខាន់ ហើយពួកគាត់ នឹងប្តេជ្ញាបអប់រំកុមារ និងសហគមន៍ ឱ្យស្រឡាញ់បរិស្ថាន ព្រោះបរិស្ថាន ពិតជាបានផ្សារភ្ជាប់ នឹងទំនាក់ទំនងជីវិតរស់នៅរបស់មនុស្សយ៉ាងពិតប្រាកដ។

លោកគ្រូ-អ្នកគ្រូបន្ដថា បើកុមារចេះស្រឡាញ់បរិស្ថាន ពីកុមារភាពឡើងទៅ នឹងធ្វើឱ្យបរិស្ថាន កាន់តែល្អស្អាត សម្រាប់ជីវិតរស់នៅសម្រាប់ថ្ងៃអនាគត ក្នុងនោះ លោកគ្រូ-អ្នកគ្រូ ក៏ស្នើឱ្យមនុស្សធំ ត្រូវធ្វើជាគំរូសម្រាប់កុមារផងដែរ ពាក់ព័ន្ធនឹងក្តីស្រឡាញ់បរិស្ថានធម្មជាតិ៕