* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង ចុះកិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment)

05-12-2025 19:28

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលធនាគារ វីង មានរៀបចំពីធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហការ ជំរុញការប្រើប្រាស់ មុខងារទូទាត់ តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង ធនាគារ វីង (ខេមបូឌា) ម.ក ក្រោមអធិបតីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងវត្តមានចូលរួមពីសមាគមធុរកិច្ច, ថ្នាក់ដឹកនាំធនាគារ វីង មន្ត្រីគយនិងរដ្ឋាករ និងភ្ញៀវកិត្តិយជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ពីការចូលរួមចំណែករបស់ធនាគារ វីង ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការសហការជិតស្និទ្ធ ជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើឱ្យការបង់ពន្ធ និងអាករ ចូលថវិកាជាតិអាចដំណើរការប្រកដោយប្រសិទ្ធភាព។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ គឺជាការបោះជំហានថ្មី ដើម្បីជួយសម្រួលឱ្យប្រតិបត្តិការបង់ពន្ធ- អាករ របស់ធុរជនកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពបន្ថែមទៀត។

ជាមួយគ្នានេះផងដែរ ដើម្បីចូលរួមគាំទ្រដល់បរិយាកាសធុរកិច្ចនៅកម្ពុជា អ្នកឧកញ៉ា ក៏បានប្រកាសអំពីការផ្តល់នូវ “កម្រិតឥណទាន” ដែលមានបរិមាណរហូតដល់ ២០០ លានដុល្លារអាម៉េរិក មិនគិតអត្រាការប្រាក់រហូតដល់ទៅ ៥ថ្ងៃ ដល់ធុរជនដែលបង់ប្រាក់ពន្ធ និងអាករ ជូនអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារ វីង ។

ថ្លែងមតិចំណាប់អារម្មណ៍នៅក្នុងកម្មវិធីនេះ លោកបណ្ឌិត គុណ ញឹម បានគូសរំលេចពីការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការចាប់យកប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការរបស់រដ្ឋបាលគយដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកឯកជន ស្របតាមចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយស្ថាប័នគយឱ្យកាន់តែទំនើប សំដៅរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាបរិយាកាសធុរកិច្ចនៅកម្ពុជា។

ជាក់ស្ដែង មុខងារ e-Payment ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០១៨ មក ត្រូវបានបន្តពង្រីកជាបន្តបន្ទាប់ ដែលគិតមកទល់ពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានធនាគារជាដៃគូចំនួន ១០ស្ថាប័ន ដែលចូលរួមអនុវត្តមុខងារនេះ។ មុខងារ e-Payment អនុញ្ញាតឱ្យធុរជនអាចបង់ពន្ធដោយមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ក៏ដូចជាជៀសវាងការភាន់ច្រឡំចំនួនប្រាក់ពន្ធ និងលេខគណនីធនាគារជាយថាហេតុ។

លោកបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណដល់ធនាគារ វីង ដែលមានគំនិតផ្ដួចផ្ដើមឱ្យមានឥណទានជូនដល់ធុរជនសម្រាប់បង់ប្រាក់ពន្ធ និងអាករ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងការសហការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ e-Payment ឱ្យកាន់តែទូលំទូលាយ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង នឹងលើកកម្ពស់កិច្ចសហការក្នុងការជំរុញការប្រើប្រាស់មុខងារ e-Payment ដល់ធុរជន, សហការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសុវត្ថិភាពប្រព័ន្ធ, ក៏ដូចជាបង្កើតឱ្យមានក្រុមការងារបច្ចេកទេស ដើម្បីគាំទ្រ និងដោះស្រាយបញ្ហានានាផងដែរ។

សម្រាប់ធុរជនដែលចង់ជ្រាបព័ត៌មានបន្ថែមអំពី «កម្រិតឥណទាន» សូមទាក់ទងមកការិយាល័យធនាគារ វីង ដោយផ្ទាល់ ឬក៏ហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង៕