អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចុះធ្វើបច្ចុប្បន្នភាពការបញ្ជូលទិន្នន័យជនបរទេសក្នុងប្រព័ន្ធឌីជីថល នៅខេត្តប៉ៃលិន

05-12-2025 21:07

(ប៉ៃលិន)៖ ក្រុមការងាររបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយក្រុមការងារប្រតិបត្តិការខេត្តប៉ៃលិន ដើម្បីចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពអំពីការបង្កើតប្រព័ន្ធ ការប្រើប្រាស់ប្រព័ន្ធ ការរាយការណ៍អំពីទិន្នន័យជនបរទេសបញ្ជូលក្នុងប្រព័ន្ធ FPCS នៅតាមទីតាំងគោលដៅ អាជីវកម្មគ្រប់ប្រភេទ ដែលពាក់ព័ន្ធការស្នាក់នៅ និងធ្វើការរបស់ជនបរទេសបានចំនួន៦ទីតាំង នៅខេត្តប៉ៃលិន។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាអនុប្រធានក្រុមប្រតិបត្តិការទី៣ ទទួលចុះខេត្តបាត់ដំបង និងប៉ៃលិន៕