អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើកិច្ចសន្យាឲ្យម្ចាស់ហាង SOMOBUFFET បញ្ឈប់ចតឡានភ្ញៀវលើដងផ្លូវ
05-12-2025 21:03
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជានគរបាលខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំអប់រំ និងធ្វេីកិច្ចសន្យាដល់តំណាងម្ចាស់ហាង SOMOBUFFET ផ្លូវ៥៦៦សង្កាត់បឹងកក់ទី១។
ក្នុងនោះមន្ដ្រីជំនាញ បានណែនាំឲ្យឈប់បន្តការចតរថយន្តនៅលើទ្រូងផ្លូវ និងនៅលើចិញ្ចើមផ្លូវ នៅមុខហាង ដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍។ លើសពីនេះ ត្រូវសំអាតនឹងធ្វេីអនាម័យបរិស្ថានស្អាតជានិច្ចនៅមុខហាង។
ចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍តំណាងម្ចាស់ហាង បានធ្វេីកិច្ចសន្យា និងសន្យាលែងឲ្យមានករណីដូចខាងលេីតទៅទៀត៕











