អភិបាលខណ្ឌព្រែកព្នៅ រួមទាំងមន្ត្រីរដ្ឋបាលខណ្ឌចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនៅសង្កាត់ពន្សាំង

06-12-2025 11:34

(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោក គឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ រួមទាំងមន្ត្រីរដ្ឋបាលខណ្ឌ បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែករំលែកនូវក្តីស្រឡាញ់ជាមួយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្កាត់ពន្សាំង។

ក្នុងដំណើរចុះសំណេះសំណាលនេះដែរ លោក ធឹម សំអាន ក៏បាននាំយកទៅនូវបន្លែស្រស់ៗ បន្លែស្រស់ៗ ចំនួន៧០០កញ្ចប់, សារុង ចំនួន៥០០ និងនំបញ្ចុក ១៥០កញ្ចប់ ស្មើ៣០០គីឡូក្រាម ចែកជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិដើមចាន់ ភូមិត្រពាំងទទឹង និងភូមិកោះរងៀង សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ។

សកម្មភាពទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់អភិបាលខណ្ឌព្រែកព្នៅ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លើសពីនេះបានបង្កើតភាពស្និទ្ធស្នាល រវាងមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះប្រជាពលរដ្ឋបានសម្តែងក្តីសប្បាយរីករាយ ដោយស្នាមញញឹមរីករាយ ជាមួយលោកអភិបាលខណ្ឌ និងក្រុមការងារ ចំពោះការចុះចែកអំណោយដល់ប្រជាពលរដ្ឋ មិនមែនជាលើកដំបូងឡើយពោលលោក ធឹម សំអាន តែងធ្វើជាប្រចាំ ដើម្បីផ្តល់ក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនប្រកាន់និន្នាការបក្សនយោបាយឡើយ៕