* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែងរបស់ជនជាតិចិននៅស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពីក្រសួងកសិកម្ម

06-12-2025 13:28

(កំពង់ឆ្នាំង)៖ នៅ​ថ្ងៃ​ទី​៥ ខែធ្នូ​ ឆ្នាំ២០២៥ សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែង មា​នទី​តាំងនៅ​ភូមិ​ព្រៃ​លាក់​នាង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោកស្រី ស្រ៊ី​ម ស៊ា​ង​ភា​ជ ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដោយ​មានការ​ចូលរួម​ពី​អធិ​ការដ្ឋាន​ខាងត្បូង​បឹង​ទន្លេសាប ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រលា​​ប្អៀ​រសរុប​ចំនួន​១៩​នាក់។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់​ឆ្នាំង ទីតាំង​សហគ្រាស​ខាងលើមានឈ្មោះ «ជេ​វ៉ាង អេ​ហ្គ្រី​ខ​ល​ឆី​រ័ល អេ​ន​សាយ​ឡាយ ប្រដាក់ ប្រូសេ​ស៊ី​ង ឯ​.​ក» បាន​បើក​ការ​កែ​ច្នៃ​លៀស​ដោយ​ខុសច្បាប់ ​ដែល​មាន​អ្នកគ្រប់គ្រង​ជនជាតិ​ចិន​ឈ្មោះ Wang Liangcao។​

បន្ទាប់​ពី​ត្រួតពិនិត្យ​ជាក់ស្ដែង​ មន្រ្តីបានឃើញ​​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ក្នុង​ការ​បង្កើត​ទីតាំង​កែ​ច្នៃ​នេះ​ឃើញ​ថា​ សហគ្រាស​ខាងលើ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេក​ទេស និង​នវានុវត្តន៍ និង​មាន​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀតរបស់​ក្រសួងពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ ​ប៉ុន្តែ​មិន​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ឡើយ​។

ដោយសារតែសំណុំ​ឯកសារ​ដែល​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ការ​កែ​ច្នៃ ផល​ផលិតផល ជលផលនៅឡើយ​ ទើបក្រុមមន្រ្តីសម្រេច​បិទ​បញ្ឈប់​សកម្មភាព​របស់​សហ​គ្រាស​នេះ​​មិន​ឲ្យ​ដំណើរការ​បន្ត​ទៀត​ឡើយ​ និង​បាន​ណែនាំ​ឲ្យ​ម្ចាស់​សហគ្រាស​ធ្វើ​លិខិត​សុំ​អនុ​ញ្ញាត​ពី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ ​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្របច្បាប់៕