* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជនជាប់ឃុំនៅពន្ធនាគារខេត្តព្រៃវែង ទទួលបានចំណេះដឹងពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រឿងញៀន

06-12-2025 13:31

(ព្រៃវែង)៖ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែងតំណាង លោក សួន សុម៉ាលីន អភិបាលខេត្ត និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញផ្សព្វផ្សាយស្តីពីផលប៉ះពាល់អំពីគ្រោះថ្នាក់គ្រឿងញៀនដល់ជនជាប់ឃុំ និងប្រជុំបូកសរុបលទ្ធផលការងាររយៈ៩ខែ និងទិសដៅអនុវត្តបន្តរបស់ពន្ធនាគារខេត្តព្រៃវែង។

លោកឧត្តមអគារអនុរក្សថ្នាក់លេខ២ ជួប សារីម បានឱ្យដឹងថា រយៈពេល៩ខែ ជនជាប់ឃុំនៅពន្ធនាខេត្តព្រៃវែង ចំនួន ១,៥៥៩នាក់ ស្រី៨៨នាក់ ក្នុងនោះបទល្មើសគ្រឿងញៀនសរុប ៨៥៣នាក់ ស្ត្រី៦៥នាក់ អនីតិជន ១៨នាក់ ស្រ្តីគ្មាន។ ឃាតកម្មគិតទុកជាមុន ៤០ករណី អ្នកជាប់ឃុំ៤៥នាក់ ស្ត្រី២នាក់។

លោកបានបន្តថា ក្របខណ្ឌមន្ត្រីពន្ធនាគារខេត្ត ចំនួន៧៣នាក់ ស្ត្រី១៣នាក់ មន្ត្រីកម្មសិក្សាចំនួន៧នាក់ ស្រ្តី១នាក់ បង្គាប់ការចេញទៅអង្គភាពផ្សេងចំនួន២នាក់ សរុបមន្ត្រីជាក់ស្តែងចំនួន៦៩នាក់ ស្ត្រី១៣នាក់។

លោកបានគូសបញ្ជាក់ថា ចំនួនជនជាប់ឃុំកើនឡើងបង្កើនបន្ទុកការងារដល់មន្ត្រី ហើយបង្កើតភាព ចង្អៀតណែន ដែលទាមទារការពារសន្តិសុខឱ្យបានល្អ ការថែទាំសុខភាព និងការរក្សាលក្ខខណ្ឌអនាម័យឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ បទល្មើសពាក់ព័ន្ធគ្រឿងញៀនកើនខ្ពស់ ជាបញ្ហារបស់អង្គភាព និងសុខភាព ការគ្រប់គ្រងក្រុមនេះ តម្រូវឱ្យមានចំណេះដឹងពិសេស អំពីការវិនិច្ឆ័យរោគសញ្ញា និងតម្រូវឱ្យមានកម្មវិធីព្យាបាល និងការអប់រំកែប្រែត្រឹមត្រូវ ដើម្បីកាត់បន្ថយអត្រានៃការប្រព្រឹត្តបទល្មើសសារជាថ្មី។

ក្នុងឱកាសនោះអភិបាលរងខេត្ត បានផ្តាំផ្តើមទៅកាន់ជនជាប់ឃុំទាំងអស់ដែលស្ថិតនៅពន្ធនាគារខេត្តព្រៃវែង សូមថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ កសាងតែអំពើល្អ និងត្រូវចៀសឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនផ្តល់ផលប៉ះពាល់ដល់សង្គមជាតិ គ្រួសារ និងខ្លួនឯងផ្ទាល់ ត្រូវចងចាំថា គ្រឿងញៀនជាអាវុធដ៏កាចសាហាវបំផុតដែលសង្គមជាតិស្អប់ខ្ពើម។

លោកបានបន្ថែមថា កម្មវិធីប្រជុំទាំងអស់ ត្រូវតែមានកំណត់ហេតុ និងបញ្ជីវត្តមានប្រជុំឱ្យបានត្រឹមត្រូវ ពាក់ព័ន្ធការងារលើកសំណើដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែង ក្នុងមួយសំណើគឺត្រឹមតែ ៥នាក់ប៉ុណ្ណោះ ដូច្នេះ សូមលោកប្រធានពន្ធនាគារខេត្ត ត្រូវតែប្រាប់ដល់មន្ត្រីដែលគ្មានឈ្មោះក្នុងសំណើឱ្យបានយល់លើកិច្ចការងារនេះ ដើម្បីជៀសវាងច្រណែនគ្នា។

បន្ថែមលើសពីនេះមន្ត្រីពន្ធនាគារត្រូវបង្កើនយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតពាក់ព័ន្ធ ការងារសន្តិសុខ សុវត្ថិភាពក្នុងពន្ធនាគារ ជាពិសេសត្រូវចេះសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរផងដែរ៕