អ្នកឧកញ៉ា ឡេង ប្រុស និងលោកស្រី តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញសួរសុខទុក្ខ និងរៀបចំអាហារជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ

06-12-2025 14:41

(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ប្រុស និងលោកស្រីតំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា ចំនួន ១៥០នាក់ ក្នុងមណ្ឌលមែកឈើ
ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា និងលោកជំទាវបានថ្លែងសារចែករំលែកក្តីស្រលាញ់ដល់ក្មួយៗ ដោយផ្តាំផ្ញើនិងលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវតែមានស្នាមញញឹម ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត។ ក្នុងឱកាសចុះសួរសុខទុក្ខខាងលើ ប្រកបដោយក្តីអាណិតស្រលាញ់ ជាមួយនឹងស្នាមញញឹមដែលពោពេញទៅដោយភាពកក់ក្តៅ អ្នកឧកញ៉ា និងក្រុមការងារបានរៀបចំអាហារមួយពេលសម្លការីនំប៉័ង នំបញ្ចុក ជូនដល់ក្មួយៗកុមារកំព្រា និងបុគ្គលិកទាំងអស់ផងដែរ។

ក្នុងស្មារតីផ្តល់ស្នាមញញឹម និងលើកទឹកចិត្តដល់កុមារ និងប្រជាជន ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កន្លងទៅបានរៀបចំអាហារឲ្យក្មួយៗកុមារកំព្រាប្រមាណ ២០០នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលមែកឈើម្តងរួចមកហើយ៕