ហេតុអ្វីបានកម្ពុជាចាំបាច់ត្រូវពង្រឹងគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន? (Video inside)
06-12-2025 16:00
(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News, លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រកាសថ្មីរបស់ក្រសួង គឺសំដៅធានាការលើកកម្ពស់សណ្ដាប់ធ្នាប់សារព័ត៌មាន និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី។
អ្នកនាំពាក្យរូបនេះ បានបន្តថា ជាមួយនឹងការរីកចម្រើនបច្ចេកវិទ្យាផងនោះ ក្រសួងត្រូវតែរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ឆ្លើយតបនឹងការវិវត្តថ្មីៗ និងតាមតម្រូវការជាក់ស្ដែង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ចំពោះលក្ខខណ្ឌសញ្ញាបត្រ អាយុ និងលក្ខខណ្ឌផ្សេងៗទៀត សូមអ្នកសារព័ត៌មានទាំងអស់ និងអ្នកបង្កើតមាតិកា កុំមានការព្រួយបារម្ភ ប្រសិនជាគាត់បានអនុវត្តរួចហើយនោះ ដ្បិតថានេះជាកំណត់ដើម្បីប្រាកដថាយើងស្ថិតក្នុងប្រព័ន្ធតែមួយ៕
សូមស្ដាប់ការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ៖












