អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដែលកំពុងបំពេញការងារតាមវិជ្ជាជីវៈ កុំមានការព្រួយបារម្ភជាមួយនឹងប្រកាសរបស់ក្រសួង ដោយសារតែក្រសួងបានទទួលស្គាល់ពួកគាត់រួចហើយ (Video inside)
06-12-2025 16:08
(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចសម្ភាសជាមួយអង្គភាព Fresh News អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានស្នើអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដែលកំពុងបំពេញការងារតាមវិជ្ជាជីវៈ កុំមានការព្រួយបារម្ភជាមួយនឹងប្រកាសរបស់ក្រសួង ដោយសារតែក្រសួងបានទទួលស្គាល់ពួកគាត់រួចហើយ។
ក្រោយពីប្រកាសស្ដីពីលក្ខខណ្ណគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍, អ្នកសារព័ត៌មានមួយចំនួន ហាក់ព្រួយបារម្ភនឹងការកំណត់ពីលក្ខខណ្ឌគុណវុឌ្ឍិសម្រាប់អ្នកសារព័ត៌មាន ដែលតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួងព័ត៌មាន និងធ្លាប់មានបទពិសោធន៍ការងារ១ឆ្នាំ លើវិស័យនេះ៕
សូមស្ដាប់ការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ៖












