លោក ម៉ារ យ៉ារិទ្ធ៖ អ្នកសារព័ត៌មានកម្ពុជា ត្រូវតែរៀនពីច្បាប់ ក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈ(Video inside)

06-12-2025 16:23

(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធ អ្នកតាមដានព្រឹត្តិការណ៍សង្គម និងជាអ្នកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន បានបញ្ជាក់ថា ដើម្បីធានាពីគុណភាព ប្រសិទ្ធភាពក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មានកម្ពុជា ត្រូវតែរៀនពីច្បាប់ ក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈ។

មានបទពិសោធន៍យ៉ាងក្រាស់ក្រែលក្នុងវិស័យសារព័ត៌មាន, លោក ម៉ារ យ៉ារិទ្ធ បានលើកឡើងថា មូលដ្ឋានគ្រឹះទាំង៣ខាងលើ​ នឹងបង្កើតបរិយាកាសល្អប្រសើរក្នុងវិស័យសារព័ត៌មាន។ ច្បាប់នៅកន្លែងនេះ មិនមែនជាការដាក់ទោសនោះទេ តែជាការការពារអ្នកសារព័ត៌មាន កុំឱ្យប្រព្រឹត្តឆ្គាំឆ្គង ប្រាសចាកពីវិជ្ជាជីវៈ។

លោក បានបញ្ជាក់ថា «មិនថានៅទីណាក៏ដោយ ត្រូវតែមានក្រមសីលធម៌ ឧទាហរណ៍ថាយើងធ្វើជាគ្រូបង្រៀន ១០ឆ្នាំ ២០ឆ្នាំ ប្រសិនជាយើងបំពានកូនសិស្សតែម្ដង គឺយើងខុស ទោះបីយើងមានគុណសម្បត្តិ ២០ ៣០ឆ្នាំក៏ដោយ នឹងគឺជាក្រមសីលធម៌»

សូមស្ដាប់ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធ៖