សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី

06-12-2025 16:25

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព
នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតរំលែកមរណទុក្ខនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា « ស្ថិតក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏សោកសង្រេងនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំជាមួយ ឯកឧត្តម បណ្ឌិត និងលោកជំទាវ ចំពោះការបាត់បង់ដោយសេចក្តីអាឡោះអាល័យ នូវកូនស្រីជាទីស្រលាញ់ដ៏ជ្រាលជ្រៅ របស់ឯកឧត្តម បណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ»។

ខ្ញុំ និងភរិយា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ខៀវ រ៉ាវី សូមបានទៅកាន់ឋាន បរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម បណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕