លោក ម៉ារ យ៉ារិទ្ធ៖ អ្នកសារព័ត៌មាន ជាអ្នកផ្តល់ និងចែករំលែកចំណេះដឹង មិនត្រូវជេរបញ្ចោរ ខុសនឹងក្រមសីលធម៌នោះទេ (Video inside)

06-12-2025 16:27

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចសម្ភាសជាមួយអង្គភាព Fresh News, លោក ម៉ារ យ៉ារិទ្ធ អ្នកតាមដានព្រឹត្តិការណ៍សង្គម និងជាអ្នកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មាន ប្រៀបបានជាអ្នកផ្តល់ និងចែករំលែកចំណេះដឹង មិនត្រូវជេរបញ្ចោរ ខុសនឹងក្រមសីលធម៌នោះទេ។

លោក ម៉ារ យ៉ារិទ្ធ បានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវតែជាគំរូសម្រាប់ពលរដ្ឋ មានទាំងភាពថ្លៃថ្លូរ វិជ្ជាជីវៈ សីលធម៌នៅក្នុងខ្លួន មិនគួរអ្នកសារព័ត៌មានប្រើប្រាស់សម្ដីអសុរសនៅតាមបណ្ដាញសង្គមនោះទេ ដែលវាជះផលមិនល្អសម្រាប់សង្គម ជាពិសេសកុមារ៕

សូមស្ដាប់ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធ៖