ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី

06-12-2025 16:30

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព
នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតរំលែកមរណទុក្ខនេះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា «ក្នុងក្តីវិយោគដ៏សែនសោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែកទុក្ខនូវមរណទុក្ខដ៏សែនក្រៀមក្រំប្រកបដោយសេចក្តីស្រណោះអាឡោះអាល័យជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលជាការបាត់បង់នូវកូនស្រីជាទីស្រឡាញ់ប្រកបដោយគន្លងធម៌ កតញ្ញូតាធម៌ និងកតវេទិតាធម៌ដ៏ល្អប្រពៃចំពោះឪពុក ម្តាយ ក្រុមគ្រួសារ និងបងប្អូន»។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាក្ខន្ធរបស់លោកស្រី ខៀវ រ៉ាវី សូមឆាប់បានចាប់បដិសន្ធិនៅទីបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕