គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតអបអរសាទរថ្វាយព្រះមហាក្សត្រ ក្នុងឱកាសដែលព្រះអង្គ បានចូលជាសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង

06-12-2025 16:53

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតអបអរសាទរថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គ បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសារលិខិតបានសរសេរថា «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ដែលព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានយាងចូលជាសមាជិកសមាគត នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្ប ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ចូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ថាថ្នាក់បិកនាំ និងសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុថា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរ ប្រកបដោយក្តីរំភើបរីករាយឥតឧបមា ចំពោះព្រះរាជកិត្តិនាមរបស់ព្រះអង្គ ដែលកាន់តែល្បីរន្ទឺសុសសាយ ទទួលបានការគោរពស្ញប់ស្ញែង និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវមហាកិត្តិយសនៅលើឆាកអន្តរជាតិ ព្រមទាំងបាននាំមកនូវសេចក្តីសុខក្សេមក្សាន្ត ចម្រុងច ម្រុងចម្រើន រុងរឿង ពោរពេញទៅដោយមនោសញ្ចេតនា គោរពស្រឡាញ់ពីសំណាក់ប្រជាជាតិខ្មែរទាំងមូល។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណ បុណ្យប្រ ព្រះរតនៈត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ ពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមប្រោះព្រំ ទ្រទ្រង់ថែរក្សា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូម ព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ចាកផុតពីរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់គ្រងព្រះបរម សិរីរាជសម្បត្តិ ជាម្លប់ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គតរៀងទៅ។

សូម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ បំផុតពីទូលព្រះបង្គំយើងខ្ញុំ»៕