អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឧបត្ថម្ភគាំទ្រកម្មវិធី «រាត្រីសមោសរកៀរគរមូលនិធិសប្បុរសធម៌» របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី

06-12-2025 16:56

(មណ្ឌលគិរី)៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឧបត្ថម្ភគាំទ្រកម្មវិធី «រាត្រីសមោសរកៀរគរមូលនិធិសប្បុរសធម៌» របស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តមណ្ឌលគិរី។

កម្មវិធី «រាត្រីសមោសរកៀរគរមូលនិធិសប្បុរសធម៌» នេះ ដើម្បីកៀរគរថវិកាសប្បុរសធម៌ពីសប្បុរសជននានា សម្រាប់បន្តប្រតិបត្តិការមនុស្សធម៌ជួយ ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយ និងវិបត្តិភ័យផ្សេងៗ៕