ឧត្តមនាវីឯក ទៀ សុខា ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី

06-12-2025 18:47

(ភ្នំពេញ)៖ ឧត្តមនាវីឯក ទៀ សុខា បញ្ជាការដ្ឋានកងទ័ពជើងទឹក បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព
នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតរំលែកមរណទុក្ខនេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា« តាងនាមថ្នាក់ដឹកនាំ ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ទូទាំងកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីក្រៀមក្រំសោកស្តាយជាអតិបរមាក្រោយពីបាន ទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ លោកស្រី ខៀវ រ៉ាវី ត្រូវជាកូនបង្កើត ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យនេះជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេង នូវកូនជាទីស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយកតញ្ញូតាធម៌ចំពោះឪពុកម្តាយ និងក្រុមគ្រួសារ និងសូមឧទ្ទិស បួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកស្រី ខៀវ រ៉ាវី បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ ក្រៀមក្រំបំផុតនេះ ពីយើងខ្ញុំ»៕៤