* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុនបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សី នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

06-12-2025 19:13

(កំពង់ឆ្នាំង)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថាករណីដែលមានត្រីងាប់នៅតំបន់ទឹកអូរឫស្សីដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកទឹកផុស គឺបណ្តាលមកពីការគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវ របស់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលមានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ។ ដើម្បីការពារ ទប់ស្កាត់ផលប៉ះពាល់ជាយថាហេតុពីការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី នៅក្នងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ ក្រសួងបរិស្ថាន បានចាត់វិធានការដូចខាងក្រោម៖

១- ស្នើដល់ពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ប្រើប្រាស់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយហាមប្រើប្រាស់ទឹក ចាប់យកត្រី ឬយកសត្វដែលងាប់ បណ្តាលមកពីទឹកអូរនេះជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។

២- តម្រូវឱ្យក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់គ្រប់សកម្មភាពរបស់ខ្លួន ទោះក្នុងរូបភាពណាក៏ដោយ រហូតដល់មានការណែនាំជាថ្មី។

ជាមួយគ្នានេះ ក្រសួងងនឹងអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដល់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ចំពោះករណីប្រព្រឹត្តល្មើស បង្កឱ្យមានការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី។
និងក្រុមហ៊ុនត្រូវកែតម្រូវបច្ចេកទេស អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕