ដំណឹងមរណភាព! លោក ធន់ លឿង ទីប្រឹក្សាក្រសួងព័ត៌មាន បានទទួលមរណភាព ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ
06-12-2025 21:09
(ភ្នំពេញ)៖ លោក ធន់ លឿង ទីប្រឹក្សាក្រសួងព័ត៌មាន បានទទួលមរណភាព នាថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៨៖០៥នាទីល្ងាច ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមគោរព ឯកឧត្តម លោកជំទាវ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់មេត្តាជ្រាបជាដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ៕





