លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកការបោះជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅលំហែ គិរីរម្យ រីស៊ត ខេត្តកំពង់ស្ពឺ
06-12-2025 23:10
(កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីបើកការបោះជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមប្រធានបទ៖ «ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង»។
កម្មវិធីនេះប្រព្រឹត្តទៅនៅ លំហែ គិរីរម្យ រីស៊ត ខេត្តកំពង់ស្ពឺ ដែលមានរយ:ពេល ២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ទី ៨ ខែ ធ្នូ ឆ្នាំ២០២៥៕












































