* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* សេដ្ឋកិច្ចអ៉ីរ៉ង់ ធ្លាក់ចុះ១០ភាគរយ អំឡុងសង្គ្រាមជាមួយអាមេរិក
* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងមួយ រំកិលទៅរកភាគខាងកើតប្រទេសជប៉ុន នាំឱ្យមានការព្រមានពីទឹកជំនន់និងបំណាក់ដី
* បណ្តាមេដឹកនាំពិភពលោក ជួបមុខគ្នាសារជាថ្មីនៅ UN ខណៈសង្រ្គាមអ៊ុយក្រែនមិនទាន់រលត់ ហើយមានសង្រ្គាមមួយទៀតនៅមជ្ឈិមបូព៌ា
* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជនសង្ស័យ៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន

07-12-2025 11:06

(កំពង់ស្ពឺ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសម្រេចកសាងសំណុំរឿង‌‎បញ្ជូនសង្ស័យ ប្រុស-ស្រី ៤នាក់ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ក្រោយឃាត់ខ្លួនបាន កាលពីថ្ងៃទី‌‎០១ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ នៅ‌‎ចំណុចភូមិចិនដាំម្លូរ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន។

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី លោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី‌‎០១ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ដឹកនាំដោយលោកអនុសេនីយ៍ទោ អ៊ុង សុភាព សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ‌‎ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ និងកម្លាំងមូល‌‎ដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធ‌‎ហត្ថស្រុកសំរោងទង បានបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន នៅ‌‎ចំណុចភូមិចិនដាំម្លូរ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ ។‎

ជនសង្ស័យមានទី១ ឈ្មោះ ឡុង លាងហាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក ទីលំនៅបច្ចុប្បន្នភូមិចិនដាំម្លូរ ‌‎សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ ។‎ ជនសង្ស័យមានទី២ ឈ្មោះ អ៉ិន ថាវី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិអូរការ៉ុង សង្កាត់វាំង‌‎ចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។‎ ជនសង្ស័យមានទី៣ ឈ្មោះ ចាន់ សុជាតិ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករលើកបន្លែក្នុងផ្សារ ទីលំនៅបច្ចុនប្បន្ន ‌‎ភូមិក្រាំពន្លៃ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។‎ ជនសង្ស័យមានទី៤ ឈ្មោះ គង់ សម្បតិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបើកឡានដឹកបន្លែ ទីលំនៅបច្ចនប្បន្ននៅភូមិ‌‎សង្វរ ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។‎

ចាប់យកវត្ថុតាងបានរួមមាន ម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀន ចំនួន ១៤កញ្ចប់ ទម្ងន់ ៣៤.៨១ក្រាម, ‌‌‎ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូ ចំនួន០១គ្រឿង, ទូរស័ព្ទ ចំនួន០៥គ្រឿង, ខ្សែក (លោហ:ធាតុពណ៌‌‌‎ស) ចំនួន ០១ខ្សែ, កាបូបដៃ ចំនួន០២ ។‎

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕